University of Management and Economics
១-សេចក្តីផ្តើម
មជ្ឈមណ្ឌលធនធានព័ត៌ មានសាធារណៈគឺមជ្ឈមណ្ឌលដែលផ្តល់សេ វាកម្មព័ត៌មាន ដល់សិស្ស និស្សិត និង សា ធារណជនសម្រាប់ធ្វើការ សិក្សាស្រាវជ្រាវទៅលើរឿង រ៉ាវផ្សេងៗ ពិសេសគឺព័ត៌មានដែលទាក់ទង ជាមួយនឹងសហ រដ្ឋអាមេរិក។ គោលបំ ណងនៃការបង្កើត មជ្ឈមណ្ឌលមួយនេះ គឺដើម្បីបញ្ជូនព័ត៌ មានផ្សេងៗទាក់ទងទៅនឹង ការ សិក្សា អប់រំ នយោបាយ វប្បធម៌ សង្គម និងរបបដឹកនាំបែប ប្រជាធិបតេយ្យ របស់ អាមេរិក ទៅដល់ មហា ជនទូទៅ ។ រហូតមកទល់នឹងពេលនេះ មានមជ្ឈ មណ្ឌលធនធានព័ត៌មាន សាធារណៈ អាមេរិកជាង ៧០០ កន្លែងនៅ ជុំវិញពិភព លោកហើយមានអ្នកមកប្រើប្រាស់ សេវាកម្មក្នុង មជ្ឈមណ្ឌលទាំង នេះជាង១៦លាន នាក់។ ដោយឡែកនៅ ក្នុងប្រទេសកម្ពុជា មានមជ្ឈមណ្ឌលធនធានព័ត៌មានសាធា រណៈអា មេរិកចំនួន បួនដែលមានស្ថិត នៅក្នុងសាកលវិទ្យាល័យ បញ្ញាសាស្ត្រនៅ ទីក្រុងភ្នំពេញ សាកលវិទ្យាល័យគ្រប ់គ្រង និងសេដ្ឋកិច្ច ខេត្ត បាត់ដំបង សាកលវិ ទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម និងសាកល វិទ្យាល័យអន្តរជាតិ ខេត្ត សៀ មរាប។ មជ្ឈមណ្ឌលទាំងនេះទទួលបានការឧបត្ថម្ភទាំងសម្ភារៈ ប្រឹក្សាយោ បល់ និងហិរញ្ញវត្ថុពីសំណាក់ស្ថាន ទូត អាមេរិក និងសាកលវិទ្យាល័យដែលបាន ចុះកិច្ច អនុស្សារណៈយោគយល់ គ្នាជាមួយការិយាល័យកិច្ចការ បរទេសនៃស្ថាន ទូតអាមេរិក។ កន្លងមក មជ្ឈមណ្ឌលនេះបានដើរតួនា ទីយ៉ាង សំខាន់ក្នុងការផ្តល់នូវ ចំណេះ និងព័ត៌មានផ្សេងៗពិសេសទាក់ទងនឹងសហរដ្ឋអាមេរិកទៅដល់សាធារណៈ ជន តាមរយៈការអានសៀវភៅ ការចូលរួម សិក្ខាសាលា ការសិក្សាក្នុងក្លឹប(ក្លឹបភា សាអង់គ្លេស និងក្លឹបអ្នក អាន) ការប្រឡងប្រជែងចំណេះដឹង និងការ ជជែកដេញ ដោលមតិ។ អ្វីដែលសំខាន់ជាងនេះទៀត វាបាន បង្កើតឲ្យមានបរិយាកាសសិក្សា និងការ ផ្តោះ ប្តូរ វប្បធម៌ដ៏ល្អសម្រាប់សាធារណជន ជាពិសេសសម្រាប់និស្សិត ដែលកំពុងសិក្សានៅក្នុង សាកលវិទ្យាល័យ UME តែម្តងដែលមានពេលវេលាច្រើន ក្នុងការមក សិក្សា ស្រាវ ជ្រាវក៏ដូចជាអភិវឌ្ឍ ចំណេះដឹងរបស់ខ្លួន។
២. គោលបំណង
គោលបំណងចម្បងរបស់មជ្ឈមណ្ឌលធនធានព័ត៌មានសាធារណៈអាមេររិក គឺធ្វើការផ្សព្វ ផ្សាយលទ្ធិប្រជាធិប តេយ្យ សិទ្ធមនុស្ស ដែលមានដូចជា សេរីភាពក្នុងការប្រើប្រាស់ព័ត៌មាន ការជជែកពិភាក្សាមតិ និងការប្រើ ប្រាស់ឯកសារជាដើម។ វាបានរួមចំណែកក្នុងការផ្តល់នូវព័ត៌មានទាក់ទងជា មួយនឹងសហរដ្ឋអាមេរិក និងជំរុញ ទំនាក់ទំនងព័ត៌មានរវាងសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗពិសេស ជាមួយកម្ពុជាយើង ។ គោលបំណងរួម នៃមជ្ឈមណ្ឌលធនធានព័ត៌មានសាធារណៈនេះគឺ៖
ផ្តល់ជូននូវព័ត៌មានដែលទាក់ទងនឹងសហរដ្ឋអាមេរិកដូចជា ប្រវត្តិ សាស្រ្ត សង្គម វប្បធម៌ និង តម្លៃ។
ធ្វើការសម្របសម្រួលទៅលើការរៀនភាសាអង់គ្លេសតាមរយៈកុំព្យូទ័រ សៀវ ភៅ វាគ្មិនជា ជន ជាតិអាមេរិក អ៊ិនធ័រណិត និងធនធានផ្សេងៗ។
ផ្សព្វផ្សាយអំពីការសិក្សាថ្នាក់ឧត្តមសិក្សារបស់សហ រដ្ឋអាមេរិកតាមរយៈ ការផ្តល់ប្រឹក្សាទាក់ទងនឹងការអប់រំនៅសហរដ្ឋអាមេរិក។
ពង្រឹងទំនាក់ទំនងរវាងជនជាតិមួយ និងជនជាតិមួយទៀតតាមរយៈវប្បធម៌។
បន្តរក្សាទំនាក់ទំនងរបស់អតីតនិស្សិតដែលបានបញ្ចប់ការសិក្សាពីសហ រដ្ឋអាមេរិកតាមរយៈ ការឲ្យពួកគេធ្វើការផ្សព្វផ្សាយ និងចែករម្លែកបទពិសោធនៃការ សិក្សានៅសហរដ្ឋអាមេរិក។
៣. សារៈប្រយោជន៍
អត្ថប្រយោជន៍របស់ Computer Lap មានដូចជា៖
- ផ្តល់ការប្រើប្រាស់កុំព្យូទ័រ និងអ៊ិនធ័រណិត
- សិក្ខាសាលាដែលផ្តល់ចំណេះដឹងដល់ អ្នកចូលរួម
- ជាបណ្ណាល័យសិក្សា (អាន និងខ្ចីសៀវភៅ)
- មានក្លឹបសិក្សាដែលបង្កើនសំណេះដឹង និងភាពក្លាហានដល់អ្នកសិក្សា
- ទូរទស្សន៍សម្រាប់ហ្វឹកហាត់ស្តាប់ភាសាបរទេស
- អភិវឌ្ឍចំណេះដឹងភាសាអង់គ្លេសតាមរយៈការ និយាយ អាន និងស្តាប់នៅក្នុងបរិវេណមជ្ឈមណ្ឌល
- ជាមជ្ឈមណ្ឌលផ្តោះប្តូរការសិក្សា និងវប្បធម៌
- ផ្តល់ព័ត៌មានផ្សេងៗដែលទាក់ទងនឹងសហ រដ្ឋអាមេរិក។
៤. កម្មវិធីរបស់ Computer Lap
- ការធ្វើតេស្តសំណួរខ្លីៗទាក់ទងនឹងសហ រដ្ឋអាមេរិក
- សិក្ខាសាលា
- ក្លឹបភាសាអង់គ្លេស
- ក្លឹបអ្នកអាន
- ការប្រកួតសរសេរអត្ថបទភាសាអង់គ្លេស
- ការប្រកួតអាន និងធ្វើបទបង្ហាញសៀវភៅ
- ការប្រឡង TOEFL និង IQ ក្រៅផ្លូវការ
- ការសំអាតបរិស្ថាន
៥-​សេវាកម្មរបស់ Computer Lap
១-ការប្រើប្រាស់ Internet
២-អានសៀវភៅ
៣-ខ្ចីសៀវភៅ
៤-មើលទូរទស្សន៍